The Resurrected Jesus Christ appears to Mary Magdalene on Easter Sunday
សូម​ស្វែងរក​សេចក្តី​សុខសាន្ត និង​អំណរ​បន្ថែមទៀត តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ
ចាប់ផ្តើម​ថ្ងៃនេះ សូមប្រារព្ធ​អំពី​ព្រះជន្ម ការបង្រៀន និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​លោកអ្នក ។

#ចាប់ផ្តើម​ថ្ងៃនេះ

យើង​អាច​ចាប់ផ្តើម​សារជាថ្មី បិទបើក​សារជាថ្មី និង​មើលទៅលើ​ជីវិតរបស់​យើងសារជាថ្មី ។ 

រៀន​ពី​របៀប​ផ្លាស់ប្តូរ​ជីវិត​របស់​បងប្អូន ដើម្បី​បងប្អូន​ខិត​កាន់តែ​ជិត​ព្រះ​យេស៊ូវគ្រីស្ទ ដោយ​ចាប់ផ្តើម​នៅថ្ងៃនេះ ។
Russell M. Nelson, President of The Church of Jesus Christ of Latter-day Saints

សូមទស្សនាការអញ្ជេីញរបស់ប្រធាន ណិលសុន

ប្រធាន រ័សុល អិម ណិលសុន ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ និង​ជាអ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទដ៏​ស្មោះត្រង់ ។ សូម​មើល​ការអញ្ជើញ​របស់​លោកអំពី​របៀប​ដែល​យើងអាច​ខិតកាន់តែជិត​ព្រះ​យេស៊ូវគ្រីស្ទ ។

ជំនឿដ៏សំខាន់

ព្រះគឺជាព្រះវរបិតាជាទីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌ ។ ទ្រង់មានផែនការនៃសុភមង្គលមួយសម្រាប់យើងម្នាក់ៗ ។ យើងនៅលើផែនដីនេះដើម្បីរស់នៅតាមសេចក្ដីជំនឿ ជួយមនុស្សដទៃ ហើយរៀនរីកចម្រើនឡើង ។ ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទឲ្យមកជួយយើង ( សូមមើល យ៉ូហាន ៣:១៦ ) ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចទទួលបានការអភ័យទោសពីអំពើបាបរបស់យើង រស់ឡើងវិញ និងរស់នៅជាមួយនឹងព្រះ ព្រមទាំងក្រុមគ្រួសាររបស់យើងម្ដងទៀត ។

យើងមិនឯកោទេ កាលយើងស្វែងរកពរជ័យទាំងនេះ ។ ព្រះវរបិតាសួគ៌របស់យើងសន្យាថានឹងឆ្លើយតបយើង នៅពេលយើងអធិស្ឋាន ។ ព្រះក៏ប្រទានដល់យើងនូវការណែនាំនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន និងតាមរយៈព្យាការីនៅរស់នាសព្វថ្ងៃនេះផងដែរ ។ យើងត្រូវព្យាយាមស្គាល់ និងធ្វើតាមព្រះទ័យរបស់ព្រះ ស្រឡាញ់មនុស្សដទៃ ហើយរស់នៅដោយសុចរិត ។ បេសកកម្មរបស់សាសនាចក្រគឺដើម្បីជួយយើងឲ្យប្រឈមនឹងឧបសគ្គនៃជីវិតនេះ ហើយជួយយើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងនឹងមានភាពស័ក្ដិសមចំពោះពរជ័យទាំងអស់ ដែលព្រះសព្វព្រះទ័យប្រទានដល់យើង ។