ស្វែងរកព្រះវិហារមួយនៅក្បែរអ្នក

តើការបម្រើក្នុងសាសនាចក្រដូចជាអ្វីទៅ ?

រាល់ថ្ងៃអាទិត្យ យើងរួមប្រជុំគ្នាច្រៀងទំនុកតម្កើង ស្ដាប់ទេសនកថា និងបង្រៀនគ្នាទៅវិញទៅមកអំពីព្រះអង្គសង្គ្រោះ ។ យើងសូមស្វាគមន៍ភ្ញៀវទស្សនាទាំងអស់ មកចូលរួមការបម្រើគ្រីស្ទានរបស់យើង ហើយថ្វាយបង្គំជាមួយនឹងយើង ។

ម៉ោងការបម្រើក្នុងសាសនាចក្រខុសៗគ្នារវាងសាលជំនុំមួយទៅសាលជំនុំមួយ ។ ប៉ុន្ដែ អ្នកតែងអាចរំពឹងលើការប្រជុំធំមួយសម្រាប់គ្រប់គ្នា បន្ទាប់មកមានថ្នាក់រៀនជាច្រើនខុសគ្នា ចែកតាមក្រុមអាយុ ឬចំណាប់អារម្មណ៍ទូទៅ ។