Skip main navigation

#បំភ្លឺ ពិភពលោក

នៅ ពេលព្រះយេស៊ូវ ប្រសូតមក ពួកទេវតាបាន ប្រកាស ថា « សេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស » ។

នៅ ខែ ធ្នូ នេះ សេចក្តីសន្យានៅ តែដដែល ។ នៅ ពេលយើងបម្រើអ្នក ដទៃដូចដែលព្រះយេស៊ូវ បាន ធ្វើ យើង អាចបញ្ចប់ឆ្នាំ ២០២០ ដោយ ក្តីសង្ឃឹម ។

...
ព្រះឱរសគ្រីស្ទ
18:00

សូម​ទស្សនា​ខ្សែ​វីដេអូ​ថ្មី​អំពី​ការប្រសូត​របស់​ព្រះ​យេស៊ូវគ្រីស្ទ ដែលជា –​ពន្លឺ​ពិត​​នៃ​ពិភពលោក – ហើយ​សូម​ឲ្យ​វា​បំផុស​គំនិត​​អ្នកតទៅ ហើយ បម្រើ ។ 

ទាញយក ហើយបោះពុម្ពប្រតិទិនការបម្រើទាំងនេះ

សូម ប្រើប្រតិទិន នេះសម្រាប់ការបំផុសគំនិតនៅ ពេលអ្នកប្រើវាជា រៀង រាល់ ថ្ងៃទុក ជាឱកាស ថ្មីដើម្បី#បំភ្លឺពិភពលោក ។

យើងសូម អញ្ជើញអ្នកឲ្យចែកចាយរូបភាព ឬ ដំណើររឿង មួយនៅ លើប្រព័ន្ធ ផ្សព្វផ្សាយសង្គមអំពីការបម្រើដែលអ្នកនឹងធ្វើ ។ តាម របៀបនេះអ្នក ដទៃក៏ អាចបាន ការបំផុស គំនិតដែរ ។

ថ្ងៃទី ១

ឲ្យដូច ជាព្រះយេស៊ូវ បាន ឲ្យ ។ 
ស្ម័គ្រចិត្តដើម្បីជួយនរណាម្នាក់ ។

ថ្ងៃទី ២

វីរៈបុរសរបស់ អ្នក
អរគុណនរណាម្នាក់ដែលបង្ហាញសេចក្តីស្រឡាញ់ដូច ជាព្រះគ្រីស្ទ ចំពោះ អ្នក ។ 

ថ្ងៃទី ៣

សេចក្តីសុខសាន្តនៅ ផែនដី
ជួយនរណាម្នាក់ឲ្យមាន អារម្មណ៍នៃសេចក្តីសុខសាន្តតាមរយៈព្រះគ្រីស្ទ ។

ថ្ងៃទី ៤

ព្រះគ្រីស្ទ បាន នាំ មកនូវសេចក្តីសង្ឃឹម ។ 
មើលវីដេអូអំពីទារកព្រះគ្រីស្ទជាមួយនឹងនរណាម្នាក់ ។

ថ្ងៃទី ៥

តបស្នងសងគុណ
បង្ហាញអំណរគុណដូចជាព្រះយេស៊ូវ បានធ្វើ ។ ធ្វើតាមការស្នើសុំ ។

ថ្ងៃទី ៦

តមអាហារដើម្បីជួយសម្រាលទុក
តមអាហារមួយពេល ឬពីរពេល រួចហើយបរិច្ចាគការចំណាយនោះទៅសប្បុរសធម៌ ។

ថ្ងៃទី ៧

ទីសម្គាល់នៃបុណ្យគ្រីស្ទម៉ាស់
សរសេរកាតបុណ្យគ្រីស្ទម៉ាស់ទៅឲ្យនរណាម្នាក់ ។

ថ្ងៃទី ៨

ថ្លែងអំណរគុណដល់ផ្នែកសុខាភិបាល 
សូមថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលចំពោះការបម្រើដ៏ឥតឈប់ឈររបស់ពួកគេ ។

ថ្ងៃទី ៩

ពាក្យនៃសេចក្តីស្រឡាញ់
ណែនាំសៀវភៅ ឬខគម្ពីរដែលអ្នកចូលចិត្តទៅដល់នរណាម្នាក់ ។

ថ្ងៃទី ១០

បំភ្លឺមែកធាងគ្រួសារ
គោរពដល់បុព្វការីជនរបស់អ្នក តាមរយៈការរៀនសូត្រអំពីពួកគាត់ ។

ថ្ងៃទី ១១

ធ្វើឲ្យភ្ញាក់ផ្អើលដោយនំបន្តិចបន្តួច 
ចែកចាយសេចក្តីល្អជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកតាមរយៈនំបន្តិចបន្តួច ។

ថ្ងៃទី ១២

ទិវារលើកទឹកចិត្ត
សូមចែកចាយអ្វីមួយដែលវិជ្ជមានជាមួយនរណាម្នាក់ដែលត្រូវការការលើកចិត្តនៅថ្ងៃនេះ ។

ថ្ងៃទី ១៣

ការសញ្ជឹងគិតនៅថ្ងៃអាទិត្យ
សូមស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីគិតអំពីព្រះ និងជៀសពីការរំខាន ។

ថ្ងៃទី ១៤

ច្រៀងតាមអ៊ីនធឺណិត
ហៅមនុស្សដែលអ្នកស្រឡាញ់មកជួបជុំគ្នា ហើយច្រៀងចម្រៀងបទគ្រីស្ទម៉ាស់ជាមួយគ្នា ។

ថ្ងៃទី ១៥

គោរពឪពុកម្តាយរបស់អ្នក
សូមបង្ហាញសេចក្តីស្រឡាញ់ និងការដឹងគុណដល់ឪពុកម្តាយរបស់អ្នកដែលជាមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នក ។

ថ្ងៃទី ១៦

ផ្កាយដែលមានពន្លឺចែងចាំង
សូមចែកចាយអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តដែលមានឥទ្ធិពលមកលើរូបអ្នក ។

ថ្ងៃទី ១៧

ធ្វើនំបុ័ងកាន់តែច្រើន
ជូនអាហារដល់ជនដែលស្រេកឃ្លាន ដោយការទិញឥវ៉ាន់ជូននរណាម្នាក់ដែលទាល់ក្រ ។ 

ថ្ងៃទី ១៨

ដំណើររឿងបុណ្យគ្រីស្ទម៉ាស់
សូមអានដំណើររឿងដែលអ្នកចូលចិត្តអំពីព្រះយេស៊ូវ គ្រីស្ទទៅកាន់កុមារម្នាក់ ។ 

ថ្ងៃទី ១៩

សំបុត្រនៃពន្លឺ
សូមសរសេរទៅកាន់នរណាម្នាក់ដែលអាចទទួលបានអត្ថប្រយោជន៍ពីគំនិតវិជ្ជមានមុនដល់បុណ្យគ្រីស្ទម៉ាស់ ។

ថ្ងៃទី ២០

ដំណើររឿងនៃការប្រសូត
អាន ឬសម្តែងពីដំណើររឿងនៃ ការប្រសូតចេញពីព្រះគម្ពីរប៊ីប ។ 

ថ្ងៃទី ២១

ជំនួបប្រជុំតាមអនឡាញ
អញ្ជើញមិត្តភក្តិ និងក្រុមគ្រួសារដើម្បីមានជំនួបប្រជុំតាមអនឡាញ ហើយចែកចាយគំនិតដែលលើកទឹកចិត្ត ។ 

ថ្ងៃទី ២២

ចែកចាយពន្លឺ
បង្រៀននរណាម្នាក់នៅថ្ងៃនេះតាមរយៈដំណើររឿងរបស់អ្នកផ្ទាល់ ។ 

ថ្ងៃទី ២៣

ទិវារថ្លែងអំណរគុណ
សូមសញ្ជឹងគិតពីអំណោយទាន និងសេចក្តីមេត្តាករុណាមកពីព្រះនៅក្នុងជីវិតរបស់អ្នក ហើយបង្ហាញពីអត្ថន័យរបស់វាចំពោះអ្នក ។ 

ថ្ងៃទី ២៤

មានសុឆន្ទៈចំពោះមនុស្សទាំងឡាយ
ថ្ងៃនេះប្រាប់មនុស្សម្នាក់ៗថាអ្នកឃើញអ្វីមួយដែលលើកស្ទួយ ។

ថ្ងៃទី ២៥

ព្រះគ្រីស្ទគឺជាពន្លឺនៃពិភពលោក
សូមចែកចាយពីមូលហេតុដែលព្រះគ្រីស្ទ គឺជាពន្លឺនៃពិភពលោករបស់អ្នក ។

ថ្ងៃទី ២៦

ពន្លឺឆ្នាំ ២០២១
សូមដាក់ផែនការដើម្បីបំភ្លឺពិភពលោកនៅក្នុងឆ្នាំថ្មី ។

ComeUntoChrist.org Chat is typing...